ស្វែងយល់ពី នយោបាយការទូត នៃគណបក្សសង្គ្រោះជាតិ

ស្វែងយល់ពី នយោបាយការទូត នៃគណបក្សសង្គ្រោះជាតិ

131
0
SHARE

(ប៉ារីស)៖ កាលពីថ្ងៃ ២០ កុម្ភៈ ២០១៨ លោក សម រង្សុី បានដឹកនាំគណៈប្រតិភូ ចលនាសង្រ្គោះជាតិ ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ នៅក្រសួងការបរទេស នៃប្រទេស ណូវ៉ែលហ្សេឡង់ ( New Zealand ) ក្នុងទីក្រុង វេលីងតុន ហេីយជាលទ្ឋផលនៅថ្ងៃ ២១ ខែមីនា ប្រទេស ណូវ៉ែលហ្សេឡង់ ( New Zealand ) ក៏បានផ្តួចផ្តើមគំនិត និងបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីកម្ពុជា ដែលបានចុះហត្ថលេខាដោយ ៤៥ ប្រទេស នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃ ២១ ខែមីនា ២០១៨ ដែលបានផ្សព្វផ្សាយពេញបណ្ដាញព័ត៌មាន កន្លងទៅថ្មីៗនេះ ។

​នៅថ្ងៃទី ២៧ ខែមីនា ២០១៨ លោកស្រី​ មូរ​ សុខហួរ​ អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានដឹកនាំគណៈប្រតិភូគណបក្សសង្គ្រោះជាតិ​ និងចលនាសង្គ្រោះជាតិ​ មកធ្វើសក្ខីកម្ម​ ស្តីពី​ ស្ថានការណ៏សិទ្ធិមនុស្សនៅកម្ពុជា ចំពោះមុខគណៈកម្មាធិកាសិទ្ធិមនុស្សអន្តរជាតិ​ នៃរដ្ឋសភាកាណាដា ។

ចំណែកនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ដោយសារតែកញ្ញា កឹម មនោវិទ្យា គឺជាកូនស្រីបង្កេីតលោក កឹម សុខា ដែលត្រូវរដ្ឋអំណាចក្រុងភ្នំពេញ ចាប់ដាក់ពន្ឋនាគានោះ ក៏ត្រូវបានផ្ដល់កត្តិយស បានជួបប្រជុំជាមួយសមាជិកសភា និងព្រឹទ្ធសភា ចំនួន ១០រូប មកពីគណបក្សកាន់អំណាច និងបក្សប្រឆាំង ព្រមទាំងសង្គមស៉ីវិល នៅវិមានរដ្ឋសភា តូក្យូ។

ទាំងចលនា ទាំងគណបក្ស កំពុងតែធ្វេីការទូតយ៉ាងសកម្ម ដេីម្បីស្វែងរកដំណោះស្រាយផ្នែកការទូត សម្រាប់គណបក្សសង្រ្គោះជាតិ និងការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាព ចេញពីពន្ឋនាគារ និងការស្ដារឡេីងវិញ នៃដំណេីរការប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា ។

ប៉ុន្ដែក្នុងជំនួបការទូតខ្លះ យេីងមិនអាចយកមកផ្សព្វផ្សាយ បង្ហាញជាសាធារណៈ នាំឲ្យខូចការ និងបង្ហាញក្រឡាអុក ឲ្យគូប្រកួតយេីងដឹង ដោយគ្រាន់តែចង់អួត ទៅកាន់កូនចៅ និងមនុស្សមិនដឹងអីពីការទូត ដេីម្បីបានការកោតសសេីរ ការលេីកតម្កេីង ការកេងចំណេញ យកមកវាយប្រហារគ្នាថា អ្នកនេះធ្វេីការ អ្នកនោះមិនធ្វេីការ ដោយមិនបានលទ្ឋផលអ្វីជាដុំកំភួនសម្រាប់គណបក្សនោះទេ គេហៅថានយោបាយការទូតបែបក្មេងខ្ចី អ្វីដែលយេីងត្រូវផ្ដោតសំខាន់ គឺប្រសិទ្ឋិភាពការងារ និងលទ្ឋផលក្រោយជំនួបការទូតនោះ មុននឹងយកមកផ្សព្វផ្សាយជាសាធារណៈ ៕

ដោយ៖ តម្លៃ ជាមនុស្ស

ថ្ងៃទី២៨ មីនា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សហភាពអន្តរសភា (IPU) ដែលប្រមូលផ្តុំ តំណាងរដ្ឋសភា និងព្រឹទ្ធសភា មកពី ១៧៣ ប្រទេស ទូទាំងពិភពលោក បានអនុម័តញត្តិមួយជាឯកច្ឆន្ទ ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ហើយចូលរួមក្នុងការបោះឆ្នោត ក្នុងឆ្នាំ ២០១៨ នេះ។ @ Sam Rainsy
រូបភាព លោក សម រង្ស៊ី ក្នុងកិច្ចប្រជុំសហភាពអន្តរសភា (IPU) នាពេលកន្លងមក

រូបភាព៖ លោកសម រង្ស៊ី និងលោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងតូក្យូនៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០១៥។ http://time.com
លោកស្រី មូរ សុខហួរបានជួបពិភាក្សាជាមួយលោកតំណារាស្រ្ត​ ​David Anderson​ មុនពេល​ចូលធ្វើសវនកម្ម​ នៅគណៈកម្មាធិការ​សិទ្ធិមនុស្ស​នៅរដ្ឋសភាប្រទេសកាណាដា។ @Mu Sochua
គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួលការប្រោះព្រំពីព្រះសង្ឃមុនពេលធ្វើសវនកម្មនៅ​ គណៈកម្មការ​សិទ្ធិមនុស្ស​នៅរដ្ឋសភាប្រទេសកាណាដា​។ @Mu Sochua
ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង ដែលដឹកនាំដោយអ្នកស្រីមួរ សុខហួរ បានផ្តល់បទសម្ភាសន៍ ប្រព័ន្ធហ្វេសបុក មុខ The Parliament Hill Ottwa បន្ទាប់ពីបានផ្តល់សក្ខីកម្ម ឱ្យគណកម្មការសិទ្ធិមនុស្ស សភាកាណាដា។ អំពីវិបតិ្ត ប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី ២៧មិនា ២០១៨។ @Mu Sochua
ថ្ងៃទី ២៩ ខែមីនា ២០១៨
ទីក្រុងតូក្យូ ប្រទេសជប៉ុន
កញ្ញា កឹម មនេាវិទ្យា បានជួបពិភាក្សាជាមួយ សភា ព្រឹទ្ធិសភា និង សង្គមសុីវិល នៃប្រទេសជប៉ុន ស្តីពីការស្តារឡេីងវិញនូវលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។@Kem Sokha
រូបភាពឯកសារ៖ លោក សម រង្ស៊ី ជាមួយលោក john Mccain សមាជិកព្រឹទ្ធសភាអាមេរិក

រូបថត ៖ តំណាងរាស្ត្រខ្មែរ មកពីគណបក្សសង្គ្រោះជាតិ ជួបជាមួយលោក Patrick Murphy មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុក អាស៊ីភាគអាគ្នេយ៍។ ជំនួប នៅក្រសួងការបរទេស សហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃ ១៧ វិច្ឆិកា ២០១៧។
ពីឆ្វេងទៅស្តាំ ៖ ជូឡុង សូមួរ៉ា, ហូ វ៉ាន់, Patrick Murphy, សម រង្ស៊ី, អេង ឆៃអ៊ាង, អ៊ុច សេរីយុទ្ធ។
តំណាងរាស្ត្រប្រទេសកម្ពុជា ជាមួយតំណាងរាស្ត្រសហរដ្ឋ អាមេរិក លោក Alan Lowenthal និងលោក Steve Chabot (ខាងឆ្វេង និងខាងស្តាំលោក សម រង្ស៊ី) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃ ១៥ វិច្ឆិកា ២០១៧។
លោក សម រង្ស៊ី និងភរិយា
ជាមួួយតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា នៃប្រទេសអ៊ីតាលី
លោក សម រង្ស៊ី ជាមួយលោក Mark Butler តំណាងរាស្ត្រអូស្ត្រាលី