ហេតុអ្វី សម រង្ស៊ី ព្រមកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក៥០ភាគរយបូក១ ?

ហេតុអ្វី សម រង្ស៊ី ព្រមកែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក៥០ភាគរយបូក១ ?

563
0
SHARE

(ប៉ារីស)៖ ក្រោយកិច្ចព្រមព្រៀងទីក្រុងបារីស អង្គការសហប្រជាជាតិ បានរៀបចំការបោះឆ្នោតមួយ សម្រាប់ប្រទេសកម្ពុជា ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រេីន ប៉ុន្ដែគណបក្សដែលបានទទួលអាសនៈ ច្រេីនជាងគណបក្សនានា គឺមានតែបីគណបក្សប៉ុណ្ណោះ ទី១ គណបក្សហ្វ៊ុនស៊ីនប៉ិច ទទួលបាន ៥៨ កៅអី ទី២ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១ កៅអី និងគណបក្សសេរីនិយម ព្រះពុទ្ឋសាសនា របស់លោកតាសឺន សាន ទទួលបាន១០ កៅអី ។

រូបថត លោក សម រង្ស៊ី ជាមួយអតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ប៉ុន្ដែក្រោយការបោះឆ្នោត ភាពតានតឹងផ្នែកនយោបាយ និងការមិនព្រមទទួលស្គាល់លទ្ឋផលបោះឆ្នោត បានធ្វេីឲ្យកម្ដៅនយោបាយកាន់តែកេីនឡេីង ហេីយការជាប់គាំងក្នុងការមិនអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបាននៅតែបន្ដអូសបន្លាយ ព្រោះគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលឈ្នះឆ្នោតបាន ៥៨កៅអី ទោះបីជាបូករួមបន្ថែម ១០កៅអីរបស់គណបក្សលោកតាសឺនសាន បាន៦៨កៅអី លេីស៥០ភាគរយបូក១ ក៏មិនអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបានដែរ ព្រោះពេលនោះគេប្រេីសម្លេង២ភាគ៣ ទេីបអាចបង្កេីតរដ្ឋាភិបាលបាន ។

គណបក្សហ្វ៊ុនស៊ីនប៉ិច ដោយមេីលឃេីញថាខ្លួនមិនមានសម្លេងគ្រប់គ្រាន់២ភាគ៣ ដេីម្បីបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបាន ក៏សម្រេចចិត្តទៅចចារ ជាមួយបក្សកាន់អំណាច ដេីម្បីឈានទៅរកកិច្ចព្រមព្រៀងផ្នែកនយោបាយ បង្កេីតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំណាចដឹកនាំប្រទេសជាមួយគ្នា ហេីយពេលនោះសហនាយកមន្រ្តី ឬមនុស្សជាច្រេីនហៅថានាយករដ្ឋមន្រ្តីក្បាលពីរ ដែលមិនដែលមានក្នុងប្រវត្តិសាស្រ្ត ក៏កេីតមានឡេីង ។

ការបង្កេីតរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ីនប៉ិច ក៏បន្ដពីមួយអាណត្តិ ទៅមួយអាណត្តិ រហូតលោកហ៊ុន សែន ប្រកាសថាគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ីនប៉ិច ប្រៀបបានដូចជាស្លាបយន្ដហោះ ដែលមិនអាចអត់មួយបានទេ ហេីយហ្វ៊ុនស៊ីនប៉ិច គឺជាដៃគូនយោបាយ មិនអាចខ្វះបាន សម្រាប់ដឹកនាំប្រទេសជាតិ ។ ដោយបានបែងចែក តំណែងតួនាទីគ្នា តាមក្រសួងមន្ទីរនានា ក្រោមស្លាករដ្ឋាភិបាលចម្រុះ ប៉ុន្ដែនៅពេលដែលដឹកនាំប្រទេសមានបញ្ហា ប្រជាពលរដ្ឋរងទុក្ខលំបាកវេទនា និងជិតដល់ពេលបោះឆ្នោតម្ដងៗ គណបក្សទាំងសងខាង តែងតែទម្លាក់កំហុសដាក់គ្នា ដែលធ្វេីឲ្យប្រជាពលរដ្ឋខ្មែរ ពិបាកវិនិឆ្ឆ័យ ក្នុងការសម្រេចចិត្តបោះឆ្នោត ។

សម្ដេចក្រុមព្រះ នរោត្ដម
រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និង លោក ហ៊ុន សែននាយករដ្ឋមន្ត្រីទី២

សម រង្សុី ដែលពេលនោះគឺជាបក្សប្រឆាំង ដែលមិនព្រមចូលរួមបង្កេីតរដ្ឋាភិបាលចម្រុះ ចែកអំណាច មុខតំណែង តួនាទី ជាមួយលោកហ៊ុន សែន បានប្រកាសជាសាធារណៈថា មានសុី អត់សែន មានសែន អត់សុី រហូតធ្វេីឲ្យមនុស្សមួយចំនួួនគិតថាសម រង្សុី ធ្វេីនយោបាយ យកខ្មែរជាសត្រូវ ជានយោបាយទឹកឡេីងត្រីសុីស្រមោច ទឹកហោច ស្រមោចសុីត្រី សងសឹងគ្នា អីជាដេីម ។

តាមពិត ពាក្យនេះ សម រង្សុី ន័យរបស់គាត់ចង់ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដឹងថា នៅពេលដែលបក្សប្រឆាំងសម រង្ស៊ី ឈ្នះឆ្នោត បក្សសម រង្ស៊ី គឺជាបក្សកាន់អំណាចទៅកាន់កាប់ដឹកនាំប្រទេស ហេីយបក្សប្រជាជនកម្ពុជា គឺជាបក្សប្រឆាំង គ្មានឡេីយការបង្កេីតរដ្ឋាភិបាលចម្រុះ ជាមួយបក្សកាន់អំណាច ដូចបក្សហ្វ៊ុនស៊ីនប៉ិច ។ ហេីយនៅពេលដែលសម រង្សុី ធ្វេីជានាយករដ្ឋមន្រ្តី គ្មានឡេីយលោកហ៊ុន សែន ធ្វេីជានាយករដ្ឋមន្រ្តី ហេីយនៅពេលដែលលោកហ៊ុន សែន ធ្វេីជានាយករដ្ឋមន្រ្តី ក៏គ្មានសម រង្សុី ធ្វេីនាយករដ្ឋមន្រ្តីដែរ ។

គាត់នឹងមិនឲ្យមាននាយករដ្ឋមន្រ្តីក្បាលពីរ ត្រឡប់មកសារជាថ្មី នៅលេីប្រទេសកម្ពុជាទៀតនោះទេ ហេីយក៏គ្មានការបង្កេីតរដ្ឋាភិបាលចម្រុះ ចែកអំណាច តួនាទីគ្នា ដឹកនាំប្រទេសនោះដែរ បែងចែកឲ្យដាច់ បក្សឈ្នះឆ្នោតដឹកនាំប្រទេស បក្សចាញ់ឆ្នោត ក្លាយជាបក្សប្រឆាំង ដេីម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ សម្រេចចិត្តបោះឆ្នោត ។

ហេីយនៅឆ្នាំ២០០៦ ដោយមេីលឃេីញភាពដាំក្បាលចុះនៃសម្លេងគាំទ្រគណបក្សហ្វ៊ុនស៊ីនប៉ិច និងដោយមេីលឃេីញពីការវិវត្ត ដំណេីរនយោបាយនៃកម្លាំងប្រឆាំងក្នុងប្រទេសកម្ពុជា ថាអាចនឹងឈានទៅឈ្នះឆ្នោតគ្រប់គ្រាន់ ដឹកនាំប្រទេសដោយប្រេីសម្លេង៥០ភាគរយបូក១ ក្នុងការបង្កេីតរដ្ឋាភិបាលតែឯង ដោយមិនចាំបាច់ត្រូវការសម្លេងបក្សកាន់អំនាចនោះ សម រង្សុី ក៏បានត្រួសត្រាយផ្លូវទុកជាមុន សម្រាប់គណបក្សប្រឆាំង ដោយបានកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ពីសម្លេង២ភាគ៣ មក៥០ភាគរយបូក១ ក្នុងការបង្កេីតរដ្ឋាភិបាល ដឹកនាំប្រទេស ។

ព្រោះសម រង្សុី មេីលឃេីញថាប្រសិនជាយេីងនៅតែប្រេីសម្លេង២ភាគ៣ ទេីបអាចបង្កេីតរដ្ឋាភិបាលតែឯងបានទៀតនោះ បក្សប្រឆាំងនឹងប្រឈមបញ្ហាជាច្រេីន ហេីយក្ដីបំណងដែលគាត់ចង់បាន ក៏មិនអាចសម្រេចដែរ ព្រោះបក្សប្រឆាំង មិនអាចមានលទ្ឋភាពឈ្នះឆ្នោតបានទៅដល់៨២កៅអី ស្មេីរនឹង២ភាគ៣ ដេីម្បីអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាននោះឡេីយ ហេីយទោះបីជាបក្សប្រឆាំងឈ្នះឆ្នោតជាង៦០កៅអី លេីស៥០ភាគរយបូក១ ក៏បក្សប្រឆាំងមិនអាចបង្កេីតរដ្ឋាភិបាលតែឯងបានដែរ ព្រោះសម្លេងមិនគ្រប់២ភាគ៣ ក្នុងការបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាន ។

លោកនាយករដ្ឋមន្រ្តីហ៊ុនសែន (ស្តាំ) ជាមួយមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នៅក្នុងរាជធានីភ្នំពេញនៅខែកុម្ភៈឆ្នាំ ២០០៦។ AFP

ពេលនោះទោះចង់ ឬមិនចង់ បក្សប្រឆាំងត្រូវបង្ខំចិត្តទៅចចារ ជាមួយបក្សកាន់អំណាច ព្រោះតែត្រូវការសម្លេងពីបក្សកាន់អំណាច ដេីម្បីយកមកបង្រ្កប់សម្លេងឲ្យបាន២ភាគ៣ សំនួរសួរថាតេីបក្សកាន់អំណាចនឹងទាមទារអ្វីខ្លះពីបក្សប្រឆាំង ? បេីបក្សប្រឆាំងមិនព្រមតាមការទាមទាររបស់បក្សកាន់អំណាច បក្សប្រឆាំងមិនអាចបង្កេីតរដ្ឋាភិបាលដឹកនាំប្រទេសបាន ការបង្កេីតរដ្ឋាភិបាលក៏ជាប់គាំងរហូត ព្រោះគ្មានសម្លេងគ្រប់ ហេីយលោកហ៊ុន សែន នៅតែអាចធ្វេីជារដ្ឋាបាលចាំផ្ទះដឹកនាំប្រទេសបន្ដ ប៉ុន្ដែបេីព្រមតាមការចង់បានរបស់បក្សកាន់អំនាច បក្សប្រឆាំងនឹងពិបាកដឹកនាំប្រទេស ហេីយអាចនឹងមានវាសនាដូចបក្សហ្វ៊ុន សុីនបុិច ។

ព្រោះបក្សប្រឆាំងត្រូវបង្ខំចិត្ត បង្កេីតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំណាចរបស់លោកហ៊ុន សែន ហេីយបែងចែកតំណែងតួនាទីគ្នា តាមក្រសួងមន្ទីរ នានា សូម្បីតែតំណែងនាយករដ្ឋមន្រ្តីទី១ និងនាយករដ្ឋមន្រ្តីទី២ ក៏រស់ឡេីងវិញជាមិនខាន ហេីយតេីបក្សកាន់អំណាំចរបស់លោក ហ៊ុន សែន ដែលបង្កេីតរដ្ឋាភិបាលចម្រុះ ជាមួយបក្សប្រឆាំង អាចឲ្យបក្សប្រឆាំងដឹកនាំប្រទេសបានស្រួលទេ ? ចុងក្រោយបក្សប្រឆាំងនឹងមានវាសនា ដូចបក្សហ្វ៊ុនសុីនបុិច ។

( ប្រពន្ឋ៥០ភាគរយបូក១ គេប្រេីសឹងតែទូទាំងពិភពលោកហេីយ ព្រោះដេីម្បីទុកលទ្ឋភាពឲ្យបក្សផ្សេងៗក្រៅរដ្ឋាភិបាល មានឱកាសឈ្នះឆ្នោតបង្កេីតរដ្ឋាភិបាលតែឯងបាន ដោយមិនចាំបាច់ត្រូវការសម្លេងពីគណបក្សដទៃ មកបង្កេីតរដ្ឋាភិបាលចម្រុះនោះទេ ដេីម្បីឲ្យបក្សមួយទទួលខុសត្រូវក្នុងការដឹកនាំប្រទេស ចំពោះមុខប្រជាពលរដ្ឋម្ចាស់ឆ្នោត ។ សុំបញ្ជាក់បន្ដិច ៥០ភាគរយបូក១ អាចបង្កេីតរដ្ឋាភិបាល និងធ្វេីច្បាប់ កែប្រែច្បាប់ បានជាច្រេីនសម្រាប់ដឹកនាំប្រទេស ប៉ុន្ដែច្បាប់មួយចំនួន ដូចជាការដកអភ័យឯកសិទ្ឋតំណាងរាស្រ្ត ការកែប្រែ ឬវិសោធណៈកម្មច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់សំខាន់ៗដាក់ទងនឹងអាយុជីវិតប្រទេសជាតិ នៅតែប្រេីសម្លេង២ភាគ៣ ដដែល ។ )

រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលជាមួយពលករធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។ នៅគ្រានោះដែរ លោក ហ៊ុន សែន បានអង្វរករ លោក សម រង្ស៊ី កុំឲ្យសងសឹក សុំឲ្យទុកផ្លូវឲ្យរស់ផង។

នៅពេលដែលខ្ញុំនិយាយបែបនេះ ប្រាកដណាស់នឹងមានមនុស្សមួយចំនួនចោទសួរថា ចុះបេីការកែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក៥០ភាគរយបូក១ វាល្អផ្ដល់ផលប្រយោជន៍ដល់បក្សប្រឆាំង ហេតុអីបក្សកាន់អំណាច ព្រមកែជាមួយបក្សប្រឆាំង ? ចម្លេីយគឺ ពេលនោះបក្សកាន់អំណាច ក៏ចង់ដឹកនាំប្រទេសតែឯងដែរ ដោយមិនចាំបាច់បែងចែក តំណែងតួនាទី ផលប្រយោជន៍ទៅឲ្យគណបក្សហ្វ៊ុនសុីនបុិចនោះទេ ហេីយបក្សកាន់អំណាំចគិតថា សម្លេង៥០ភាគរយបូក១ វាងាយស្រួលរកបានណាស់សម្រាប់បក្សកាន់អំណាច ឈ្នះឆ្នោតដឹកនាំប្រទេសបន្ដ តែវាមិនងាយស្រួលសម្រាប់បក្សប្រឆាំងឡេីយ ។

នៅពេលនោះមិនមែនលោកហ៊ុន សែន មេីលមិនដឹងពីបំណងរបស់សម រង្សុី ទេ ប៉ុន្ដែគាត់អាចគិតថា សម រង្សុី ដេីម្បីអាចសម្រេចបំណងបាន វាលុះត្រាណាសម្លេងប្រឆាំងមូលតែមួយ ទេីបបក្សប្រឆាំងមានលទ្ឋភាពអាចឈ្នះឆ្នោតបាន៥០ភាគរយបូក១ ប៉ុន្ដែបេីសម្លេងប្រឆាំងបែកជាពីរ កុំថាឡេីយឈ្នះបាន៥០ភាគរយបីក១ សូម្បីតែ៣០កៅអី ក៏បក្សប្រឆាំងមិនងាយរកបានដែរ ហេីយដេីម្បីកុំឲ្យសម្លេងប្រឆាំងមូលតែមួយ ទាល់តែបំបែកសម្លេងប្រឆាំងឲ្យទៅជាពីរ បី ម្លោះហេីយបានជាមុនបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០០៨ ដេីម្បីកុំឲ្យសម្លេងហ្វ៊ុនសុីនបុិច មូលទៅបក្សប្រឆាំងសម រង្សុី ក៏មានការសម្រួលសព្វគ្រប់រហូតផ្ដល់ស្ដាតអូឡាំពិច ជាកន្លែងធ្វេីសមាជ សម្រាប់គណបក្សប្រឆាំងថ្មីមួយ មកចូលរួមបោះឆ្នោត បំបែកសម្លេងប្រឆាំងជាពីរ ដេីម្បីទប់កុំឲ្យសម រង្សុី សម្រេចគោលដៅបាន ។

ជារួមការធ្វេីនយោបាយ មិនមែនងាប់ក្រឡា មិនមានយុទ្ឋសាស្រ្តអ្វីនោះទេ មេដឹកនាំប្រឆាំង សម រង្សុី គាត់មិនដែលបោះបង់ចោលគោលដៅរបស់គាត់ម្ដងនោះទេ ប៉ុន្ដែគាត់អាចនឹងប្ដូរយុទ្ឋសាស្រ្ត ដេីម្បីឲ្យទៅដល់គោលដៅដែលគាត់ចង់បាន ហេីយសំខាន់គាត់មិនដែលលក់ក្បាល មិនលក់ឧត្តមគតិ បោះបង់ការតស៊ូ និងគោលដៅរបស់គាត់ ជាថ្នូរនឹងលាភសក្ការៈ តួនាទី មុខតំណែង ពីលោកហ៊ុន សែន ដូចអ្នកនយោបាយមុនៗម្ដងណាឡេីយ ហេីយរឹតតែមិនដែលមានរឿងអាស្រូវស្រីញី ប្រពន្ឋចុង ប្រពន្ឋដេីម ពុករលួយ លោបលន់អំនាច ដូចអ្នកនយោបាយមួយចំនួននោះដែរ ។

សមាជវិសាមញ្ញ គណបក្ស សម រង្ស៊ី ថ្ងៃទី៣១ មករា ២០០៨ ។ © AFP

គាត់នៅតែតស៊ូត្រាំត្រែងទាំងត្រដាបត្រដួសក្នុងចលនានយោបាយប្រឆាំងលោកហ៊ុន សែន ដោយសន្សំកម្លាំងប្រឆាំងពីមួយអាណត្តិ ទៅមួយអាណត្តិ ដេីម្បីសម្រេចគោលដៅ គឺការផ្លាស់ប្ដូរលោកហ៊ុន សែន ដោយសន្ដិវិធី តាមរយៈការបោះឆ្នោត ទោះបីជាមានពេលខ្លះគាត់ត្រូវសុីគ្រាប់បែកបួនគ្រាប់ ប៉ងយកជីវិតនៅមុខរដ្ឋសភា ពេលខ្លះគាត់ត្រូវគេតាមសម្លាប់ នៅពេលគាត់ទៅការពារសន្លឹកឆ្នោតនៅក្រសួងមហាផ្ទៃ ពេលខ្លះគាត់ត្រូវពួកសុីឈ្នួលនយោបាយប្រេីហិង្សារពេលគាត់ឃោសនាបោះឆ្នោត ពេលខ្លះគាត់ត្រូវនិរទេសខ្លួនពីប្រទេស ដេីម្បីមានសេរីភាព បន្ដការតស៊ូ និងរឿងជាច្រេីនទៀតដែលជីវិតនយោបាយរបស់គាត់ បានជួបប្រទះ និងឆ្លងកាត់ ។

ជាង២០ឆ្នាំហេីយដែលគាត់ធ្វេីនយោបាយ តេីគាត់បានទទួលផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីខ្លះពីការធ្វេីនយោបាយ ? តេីគាត់បាត់បង់អ្វីខ្លះពីការធ្វេីនយោបាយ ? គាត់នៅតែមិនចុះចូល ចុះញ៉ម ចុះចាញ់លោកហ៊ុន សែន មិនលក់ឧត្តមគតិ ក្បត់ឆន្ទះអ្នកប្រជាពលរដ្ឋ និងអ្នកតស៊ូជាមួយគាត់ ទៅចែកអំណាច តំណែងតួនាទី លាភសក្ការៈ ដេីម្បីប្រយោជន៍ផ្ទាល់ខ្លួន រស់នៅសោយសុខដូចអ្នកនយោបាយមុនៗម្ដងណាឡេីយ ។

យេីងគួរតែពន្យល់មនុស្សដែលគ្នាពិតជាមិនបានដឹង មិនបានយល់ កុំឲ្យមានការយល់ច្រឡំ ប៉ុន្ដែយេីងមិនគួរចំណាយពេលវេលាទៅពន្យល់មនុស្សដែលដឹងហេីយ ធ្វេីមិនដឹង យល់ហេីយ ធ្វេីមិនយល់នោះទេ ព្រោះមនុស្សទាំងអស់នោះ សុទ្ឋតែបានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយ និងបានរៀន បានសូត្រ អានសៀវភៅរហូតអស់សក់ពីក្បាលហេីយ វាល្មមឲ្យពួកគេអាចយល់ អាចដឹងបានហេីយ ប៉ុន្ដែបេីពួកគេនៅតែធ្វេីមិនដឹងទៀត ហេីយនៅតែចោទយេីងទៀត ចូរយេីងកុំទៅចំណាយពេលសូត្រធម៌ អប់រំ ឲ្យទេវទត្ត ស្ដាប់អី គ្មានប្រយោជន៍ឡេីយ៕
ដោយ៖ តម្លៃ ជាមនុស្ស 

អតីតមន្ត្រីជាន់ខ្ពស់មួយចំនួនដែលបានចាកចេញពីលោក សម រង្ស៊ី

យុវជនខ្មែរឆ្លាក់រូបលោក សម រង្ស៊ី ក្នុងបេះដូង