ហ្វេសប៊ុក ថាលោក សម រង្ស៊ី ជាអ្នកបង្កើតបណ្តាញជួយកិច្ចការសង្គម មុនគេ ក្នុងចំណោមអ្នកនយោបាយខ្មែរ

ហ្វេសប៊ុក ថាលោក សម រង្ស៊ី ជាអ្នកបង្កើតបណ្តាញជួយកិច្ចការសង្គម មុនគេ ក្នុងចំណោមអ្នកនយោបាយខ្មែរ

87
0
SHARE

(ប៉ារីស)៖ គណនីយហ្វេសប៊ុក «និរតី ជំនោរ»​ បានលើកឡើងថា លោក សម រង្ស៊ី ជាអ្នកបង្កើតបណ្តាញ សមាគម មនុស្សធម៌ ជួយកិច្ចការសង្គម មុនគេ ក្នុងចំណោមអ្នកនយោបាយខ្មែរ។

គណនីយហ្វេសប៊ុក «និរតី ជំនោរ»​ រៀបរាប់ថា នៅឆ្នាំ ១៩៩៥ ក្រោយពេលត្រូវបានគេព្រួតគ្នាបណ្តេញចេញ ពីរដ្ឋសភា លោក សម រង្ស៊ី បានបង្កើតសមាគមមួយ ឈ្មោះថា សូដេកូ ហើយកាលនោះ លោក ម៉ែន គឹមសេង នៃវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA ក៏បានចូលរួមធ្វើកិច្ចការ ក្នុងអង្គការនេះដែរ។

«និរតី ជំនោរ»​ បានឲ្យដឹងថា សមាគម របស់លោក សម រង្សុី បានទទួលជំនួយមនុស្សធម៌ ពី សហគមន៏ខ្មែរ អូស្ត្រាលី បារាំង និង ថវិកាផ្ទាល់ខ្លួន របស់លោក សម រង្សុី ផ្ទាល់។ ហ្វេសប៊ុកនេះ បានឲ្យដឹងទៀតថា សមាគម សូដេកូ បានចូលរួមជួយអភិវឌ្ឍន៍សហគមន៍ មានជាអាទិ៍ សង់សាលារៀន ជីកអណ្តូងទឹក ធ្វើប្រឡាយទឹក ឬទ្វារទឹកខ្នាតតូច រួមទាំងផ្តល់ជំនួយស្បៀងដល់គ្រួសារក្រីក្រ ជាដើម -ល- ។

គណនីយហ្វេសប៊ុក «និរតី ជំនោរ»​ បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានក្រុមធ្វើកិច្ចការសង្គម ផ្នែកមនុស្សធម៌ រីកសុះសាយ ធ្វើអោយ «និរតី ជំនោរ»​ នឹកឃើញ មនុស្សម្នាក់ដែលធ្វើកិច្ចការនេះ មុនគេ គីលោក សម រង្ស៊ី ។

«និរតី ជំនោរ»​ បានសង្កត់ធ្ងន់ថា មេដឹកនាំ គឺ ជាអ្នក ចាប់ផ្តើម ឬ ជាអ្នកបង្កើតគំនិត អោយគេធ្វើតាម។ ហ្វេសប៊ុកនេះ បញ្ជាក់ថា មិនថាលោក សម រង្សុី ពេលនេះមានឋានៈជាអ្វីទេ តែគាត់ មានបុគ្គលិកលក្ខណៈ ជាអ្នកដឹកនាំ៕