អតីតជំនួយការផ្ទាល់លោក សម រង្ស៊ី បានលើកឡើងថា ប៉ូលនយោបាយនៅកម្ពុជា គឺមានតែ២គត់

អតីតជំនួយការផ្ទាល់លោក សម រង្ស៊ី បានលើកឡើងថា ប៉ូលនយោបាយនៅកម្ពុជា គឺមានតែ២គត់

328
0
SHARE

(ប៉ារីស)៖ លោក ស៊ុន ចន្ធី ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ និងជាអតីតជំនួយការផ្ទាល់ លោក សម រង្ស៊ី បានលើកឡើងថា ចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ រហូតមកទល់ពេលបច្ចុប្បន្ន ប៉ូលនយោបាយនៅប្រទេសកម្ពុជា មានតែ២គត់។

ប៉ូលនយោបាយនៅប្រទេសកម្ពុជាទាំង២ ដែលលោក ស៊ុន ចន្ធី បានលើកឡើង គឺ
១. អ្នកតស៊ូផ្នែកកម្លាំងប្រដាប់អាវុធ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
២. អ្នកតស៊ូផ្នែកប្រជាធិបតេយ្យ ដឹកនាំដោយលោក សម រង្ស៊ី

លោក ស៊ុន ចន្ធី បានគូសបញ្ជាក់ថា ប៉ូលនយោបាយទាំងពីរនេះ គឺនៅតែបន្តមានវត្តមានមិនអាចខ្វះបាន នៅប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា លោក សម រង្ស៊ី បានដឹកនាំបក្សនយោបាយដំបូង គឺនៅឆ្នាំ១៩៩៥ ហើយគណបក្សដែលលោកបានបង្កើតនៅពេលនោះ គឺ គណបក្សជាតិខ្មែរ ដែលមានការចូលរួមពីលោក គង់ គាំ ផងដែរ ដែលលោកជាអតីតរដ្ឋមន្ត្រីការបរទេស។

 

ដោយឡែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯណោះវិញ បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី តាំងពីឆ្នាំ១៩៧៩ ម៉្លេះ និងបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីតាំងពី១៩៨៥ មកដល់បច្ចុប្បន្ន៕