អូស្ត្រាលីបដិសេធសំណើររបស់រដ្ឋាភិបាល ហ៊ុន សែន ករណីស្នើសុំ​ Visa​ ឲ្យ​មន្ត្រីខ្មែរ​ ២២០​នាក់​ សម្រាប់ជា​ក្រុមបច្ចេកទេសក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី

អូស្ត្រាលីបដិសេធសំណើររបស់រដ្ឋាភិបាល ហ៊ុន សែន ករណីស្នើសុំ​ Visa​ ឲ្យ​មន្ត្រីខ្មែរ​ ២២០​នាក់​ សម្រាប់ជា​ក្រុមបច្ចេកទេសក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី

6243
0
SHARE

(ប៉ារីស)៖ ស្ថានទូតអូស្ត្រាលីនៅកម្ពុជា បានបដិសេធសំណើររបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបាន​ស្នើសុំ​ទិដ្ឋាការ (Visa) ​អោយ​មន្ត្រីខ្មែរ​ប្រមាណ​ ២២០​នាក់​ សម្រាប់ជា​ក្រុមបច្ចេកទេស​ (Advance Team) ទៅចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ពាក់​កណ្តាល​ខែ​មីនា​នេះ ​នៅ​ប្រទេសអូស្ត្រាលី​ ។ នេះបើតាមការឲ្យដឹងពីលោក ឆាំ ឆានី នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានទទួលសារពីមន្ត្រីមួយរូបនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មន្ត្រីនៅខុទ្ទកាល័យលោក ហ៊ុន សែន រូបនោះ បានឲ្យដឹងថា «ស្ថានទូតអូស្ត្រាលីបាន​អនុញ្ញាតិ​ជូន​តែ​មន្ត្រី​ពិត​ប្រាកដ​ ដែលមានឋានៈចាប់ពី​អនុប្រធាននាយកដ្ឋាន​ឡើងទៅ»​។ មន្ត្រីរូបនោះបន្តថា «ពេល​នេះ​ លោក កុយ​ កួង​ ទូត​ខ្មែរ​នៅ​អូស្ត្រាលី​បាន​សរសេរ​លិខិត​មក​ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ​ស្នើ​សុំ​អន្តរាគមន៍​អោយអនុញ្ញាតិជូន​មន្ត្រី​ជាង​១០០​នាក់​ទៀត​ ដែល​ត្រូវ​បានបដិសេធ»។

ប្រភពដដែលបានបញ្ជាក់ថា «ស្ថានទូត​អូស្ត្រាលី​ នឹង​បញ្ចេញ​បញ្ជីឈ្មោះ​ ដែល​បាន​បដិសេធ​នេះ​ ជូន​មហា​ជន​អោយ​បានដឹង​ ក្នុង​ករណី​រដ្ឋាភិបាលកម្ពុជា​បង្កើត​ជាបញ្ហា​ណាមួយ​ដល់​ភាគី​អូស្ត្រាលី»។

គួរបញ្ជាក់ផងដែរថា តំណាងរាស្ត្រ​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​ ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​ចេញ​មុខ​ជា​បន្ត​បន្ទាប់ មក​រិះគន់​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​ ហ៊ុន សែន ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី​​ ក្រោយ​ពេលដែល​លោក​ ហ៊ុន​សែន​អះអាង​ថា វត្តមាន​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​មាន​ភាព​ចាំ​បាច់​ជាទី​បំផុត។​ ចលនា​ប្រឆាំង​វត្តមាន​លោក​ហ៊ុនសែន​ មិន​ឲ្យ​ជាន់​ទឹកដី​អូស្រ្តាលី​នេះ​ ដោយសារ​តែ​លោក ហ៊ុន សែន បាន​គំរាម​ពលរដ្ឋ​អូស្ត្រាលី​ដល់​ផ្ទះ​ប្រសិន​បើ​ហ៊ាន​ដុត​រូប​ទីងមោង​លោក៕

ពី​ឆ្វេង​ទៅ​ស្ដាំ​ តំណាង​រាស្រ្ដ​អូស្ដ្រាលី ​លោក ម៉ាក ដ្រេយ៍ហ្វាស់ (Mark Dreyfus) និងលោក ជីម ខាលម័រស៍ (​Jim Charlmers) ថ្លែងក្នុងសភា អូស្ដ្រាលី កាលពីថ្ងៃ​ទី០១ ខែ មីនាឆ្នាំ២០១៨។ រូបភាពពីទំព័រហ្វេសប៊ុក Mark Dreyfus និង Jim Charlmers

 

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) តំបន់​ស្ព្រីងវែល (Springvale) ដុត​ទីងមោង​រូប​លោក ហ៊ុន សែន ក្រោយ​មាន​ការ​គំរាម​វ៉ៃ​ដល់​ផ្ទះ​ពួកគាត់ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៨។​ @RFA Khmer

ខ្មែរ សុវណ្ណភូមិ ថា លោក ហ៊ុន សែន ស្លាប់ទាំងនៅរស់
ក្រុមការងារដើរជួលមនុស្សឲ្យចាំទទួលលោក ហ៊ុន សែន នៅអូស្ត្រាលី
រូបថតក្រុមការងារ នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា