អ្នកវិភាគយល់ឃើញថាច្បាប់សញ្ជាតិថ្មីសម្រួលដល់ជនអន្តោប្រវេសន៍យួន និងចិន

អ្នកវិភាគយល់ឃើញថាច្បាប់សញ្ជាតិថ្មីសម្រួលដល់ជនអន្តោប្រវេសន៍យួន និងចិន

139
0
SHARE

(ប៉ារីស)៖ នាពេលថ្មីៗនេះរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិដាក់ជូនរដ្ឋសភាចោរអនុម័តរួចហើយ។ ច្បាបស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះត្រូវបានអ្នកវិភាគមួយចំនួនយល់ឃើញថាបានជួយសម្រួលដល់ជនបរទេសយ៉ាងច្រើន ពិសេសជនជាតិយួន និងចិន ដែលច្បាប់ថ្មីនេះកែប្រែចំណុចជាច្រើនដោយកំណត់លក្ខខណ្ឌធូររលុងនៃការស្នើសុំសញ្ជាតិពីជនអន្តោប្រវេសន៍នៅកម្ពុជាជាងច្បាប់ចាស់។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញការធ្វើបណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនជនជាតិយួននៅកម្ពុជានៅមុនពេលច្បាប់នេះត្រូវបានផ្ញើទៅរដ្ឋសភា ហាក់បង្ហាញថារដ្ឋាភិបាលត្រៀមនឹងផ្តល់សញ្ជាតិខ្មែរឲ្យជនជាតិយួននៅកម្ពុជារួចជាស្រេចហើយ។

ពលរដ្ឋមួយចំនួនក៏បានសម្តែងក្តីព្រួយបារម្ភផងដែរថាជនអន្តោប្រវេសន៍យួន ចិន បាននឹងកំពុងធ្វើសកម្មភាពបង្កអសន្តិសុខនៅកម្ពុជាតាមរយៈការបើកបរមិនគោរពច្បាប់ចរាចរណ៍ ការប្រើអំពើហិង្សាកាប់ចាក់នៅតាមទីសាធារណៈដូចរឿងហុង កុង ដែលបានគម្រាមកំហែងដល់សតិអារម្មណ៍ប្រជាពលរដ្ឋជាច្រើនផងដែរ។
រីឯនៅតាមបណ្តាញទំនាក់ទំនងសង្គមត្រូវបានពលរដ្ឋជាច្រើនលើកឡើងថារដ្ឋាភិបាលគួរពិចារណា និងរៀបចំវេទិការពិគ្រោះយោបល់ជាសាធារណៈជាមួយស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងពលរដ្ឋ សិស្ស និស្សិត សាស្រ្តាចារ្យ ដើម្បីផ្តល់ជាមតិយោបល់ និងកែតម្រូវឲ្យច្បាបនេះបម្រើផលប្រយោជន៍ឲ្យប្រជាជាតិខ្មែរ ជាជាងបម្រើផលប្រយោជន៍បរទេស៕

ប៉ូលីសអន្តោប្រវេសន៍បានចាប់ខ្លួន ជនជាតិចិន និងឥណ្ឌូណេស៊ីចំនួន 91 នាក់នៅក្នុងខេត្តព្រះសីហនុ ដោយសារតែមានការសង្ស័យថា ពួកគេកំពុងប្រតិបត្តិការការឆបោកទូរគមនាគមន៍ ដើម្បីទារប្រាក់ពីជនរងគ្រោះ នៅថ្ងៃ៦ ខែតុលា ២០១៧។
ប៉ូលីសបង្ក្រាបជនជាតិចិន ជាង ២០នាក់ ដែលបង្កហិង្សា នៅពេលពួកគេកំពុងផឹកស៊ី នៅហាងមួយកន្លែង ក្នុងខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៥ ខែមករា ២០១៨។ រូបថត កោះសន្តិភាព
ជនជាតិយួនរស់នៅយ៉ាងអនាធិបតេយ្យ នៅលើបឹងទន្លេសាប
នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀនតាន់យុង និងសមភាគីកម្ពុជារបស់ លោក ហ៊ុន សែន ក្នុងពិធីសម្ពោធបង្គោលព្រំលេខ 314។ រូបថត VGP
ប្រធានាធិបតីចិនលោកស៊ីជីនភីង (Xi Jinping) បានជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុនសែននៅសាលមហាសាលរបស់ប្រជាជននៅទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2014 ។ រូបថត (Xinhua/Wang Ye)

ច្បាប់ស្ដីពីសញ្ជាតិ (ច្បាប់ចាស់) ដែលរដ្ឋសភាអនុម័តដាក់ឲ្យប្រើកាលពីថ្ងៃទី២០ សីហា ឆ្នាំ១៩៩៦