ឧក្រិដ្ឋជនសម្លាប់មនុស្ស រំលោភស្រី សម្លាប់កុមារ និងដុតសាលានៅស្រុកមេមត់ ក្នុងរបបខ្មែរក្រហម

ឧក្រិដ្ឋជនសម្លាប់មនុស្ស រំលោភស្រី សម្លាប់កុមារ និងដុតសាលានៅស្រុកមេមត់ ក្នុងរបបខ្មែរក្រហម

1676
0
SHARE

(ប៉ារីស) ៖ លោក ប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានអ្នកពេញនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ស្គាល់តាមរយៈឈ្មោះ «ខ្មែរ សុវណ្ណភូមិ» បានលើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ពីអតីតកាល ជាឧក្រិដ្ឋជនសម្លាប់មនុស្ស រំលោភស្រី សំលាប់កុមារ និងដុតសាលានៅស្រុកមេមត់ ដែលជាតំបន់ខ្លួនកាន់កាប់ក្នុងនាមជាអនុប្រធានកងពលលេខ២១នៃទ័ពប៉ុលពត។

ខ្មែរ សុវណ្ណភូមិ ថា  រហ័សនាមដែល លោក ហ៊ុន សែន ដាក់ឲ្យខ្លួនឯងថា ជា វីរបុរសរំដោះជាតិ ជាអ្នកដឹកនាំទ័ពរំដោះជាតិ ឬជាអ្នកដឹកនាំចលនារំដោះជាតិ អីគេនោះ តាមពិតបោកទាំងអស់។

ខ្មែរ សុវណ្ណភូមិ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា រឿងផ្តួលរំលំរបបខ្មែរក្រហម គឺវាជារឿងនយោបាយឈ្លានពានរបស់យួនសុទ្ធសាធ។

លោក ប៉ាង សុខឿន ឈរនៅខាងស្ដាំ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ដ៏ពេញនិយម លោក ប៉ាង សុខឿន បានសរសេររៀបរាប់យ៉ាងដូច្នេះ៖

“វីរបុរសរំដោះជាតិផេះស្អី? ជាអ្នកដឹកនាំទ័ពរំដោះជាតិផេះស្អី? ជាអ្នកដឹកនាំចលនារំដោះជាតិផេះស្អី? តាមពិត បោកទាំងអស់!

តាមពិតខ្លួនជាជនឧក្រិដ្ឋសំលាប់មនុស្ស រំលោភស្រី សំលាប់កុមារ និងដុតសាលានៅស្រុកមេមត់តំបន់ខ្លួនកាន់កាប់ក្នុងនាមជាអនុប្រធានកងពលលេខ២១នៃទ័ពប៉ុលពតនៅស្រុកមេមត់សោះ។ ហើយាររត់ភៀសខ្លួនទៀតសោធ ក៏មិនមែនដើម្បីតស៊ូរំដោះជាតិផេះស្អីដែរដោយការរត់ភៀសខ្លួននោះគឺកើតឡើងពេលអង្គការលើកោះហៅយកទៅរៀនសូត្រពីកំហុសទាំងនេះ បែជាដាក់មេផាយទៅអោបជើងយួនទៅវិញហើយបានរួចខ្លួនពីយួនកាត់ទោសដោយសារលោក ប៉ែន សុវណ្ណ ជាអ្នកជួយ។ ក្រោយមក ជននេះ ប្រើឈ្មោះយួនសុទ្ធហៅថា អា«ម៉ៃ ភុក» មានន័យថា «អារស់និងមានសំណាងដោយសារអញ (យួន)» ដើម្បីយកចិត្តយួន។ ក្រោយមកបានលោក ប៉ែន សុវណ្ណ ឲ្យយួរការបូបដើរតាម តែប៉ុណ្ណោះ។ ដោយឡែករឿងផ្តួលរំលំរបបខ្មែរក្រហម គឺវាជារឿងនយោបាយឈ្លានពានរបស់យួនសុទ្ធសាធ ហើយយួនគឺជាអ្នកមានទ័ព មានអាវុធមកឈ្លានពាន ចំណែកលោក ប៉ែន សុវណ្ណ និងបក្សពួក កុំនិយាយដល់ ហ៊ុន សែនដែលជាអ្នកយួរកាបូបអី គឺមានតែក្តបី ដើរតាមយួនបញ្ជាប៉ុណ្ណោះ។

និយាយឲ្យខ្លី មនុស្សនេះ ជាមនុស្សស៊ីពែពីគេ ព្រៃផ្សៃ និងរមិលគុណគេរហូតមក ហើយការបានស្ថិតស្ថេរក្នុងអំណាចដល់សព្វថ្ងៃនេះគឺដោយសារតែភាពព្រៃផ្សៃរបស់ខ្លួនប៉ុណ្ណោះ ហើយវាក៏បញ្ជាក់បានដែរថា មនុស្សខ្មែររាប់លាននាក់មិនទាន់មានអ្នកណាព្រៃផ្សៃដូចជននេះទេ បើមាន ជននេះដេកស្អាតមិនមានឧ៌កាសនៅកាន់អំណាចទៀតឡើយ”៕

ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ ធ្ងន់ធ្ងរជាងគេ ក្នុងប្រវត្តិសាស្ត្រ

 

រូបភាព៖ លោក ហ៊ុន សែន នាំយក សួយសារអាករ ជូនក្រុមមេដឹកនាំវៀតណាម
រូបភាព លោក ហ៊ុន សែន ជាមួយអគ្គលេចាធិការបក្សកុម្មុយនីស្ត វៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបភាព លោក ហ៊ុន សែន ជាមួយប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ
រូបបភាព៖ លោក ហ៊ុន សែន ជាមួយលោកស្រីប្រធានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ

រូបភាព៖ លោក ហ៊ុន សែន ទៅថ្វាយបង្គុំខ្មោចយួន ហូ ជីមិញ កាលពីឆ្នាំ២០១៦ កន្លងទៅ